ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ មានបំណងស្នើសុំទៅអង្គការយូណេស្កូបញ្ចូលប្រាសាទ ២ ទៀត ចូលជាបេតិកភណ្ឌពិភពលោកគឺប្រាសាទកោះកេរ និង ប្រាសាទបន្ទាយឆ្មារ ដោយ ក្រសួងកំពុងតែរៀបចំឯកសារពាក់ព័ន្ធដាក់ទៅអង្គការយូណេស្កូ ។
នេះបើតាមការបញ្ជាក់ពី លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧ នៅ ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ។

បើគិតមកទល់នឹង ពេលនេះកម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់ចំនួន ៧ ហើយហើយកម្ពុជានឹងស្នើទៅកាន់អង្គការយូណេស្កូដើម្បីបញ្ចូលប្រាសាទចំនួន ២ ទៀតចូលជាបេតិកភណ្ឌពិភពលោកគឺប្រាសាទកោះកេរ និង ប្រាសាទបន្ទាយឆ្មារ ។
លោកស្រី ភឿង សកុណា បានគូសបញ្ជាក់ទៀតថា ក្រៅពីការស្នើដាក់ប្រាសាទ កោះកេរ និង ប្រាសាទបន្ទាយឆ្មារហើយក្រសួងក៏បានរៀបចំឯកសារល្ខោនខោល និង ក្បាច់ល្បុក្កតោទៅកាន់អង្គការយូណេស្កូរួចជាស្រេច ផងដែរ ។ ម្យ៉ាងវិញទៀតលោកស្រីកំពុងតែរៀបចំខាងតម្បាញសូត្រនិងទាក់ទងទៅបណ្ដាប្រទេសនានាដើម្បីស្វែងរកវត្ថុបុរាណដែលបានបាត់បង់យកមកមាតុប្រទេសវិញផងដែរ ។
ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏






No comments:
Post a Comment