សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសឈ្មោះអាជ្ញាកណ្តាល និងជំនួយការអាជ្ញាកណ្តាលចំនួន ៣៦រូប ដើម្បីកាត់សេចក្តីក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ដែលក្នុងនោះមិនមានអាជ្ញាកណ្តាលមកពីអង់គ្លេសនៃក្របខណ្ឌ Premier League ឡើយ។
ក្រៅពីអាជ្ញាកណ្តាលទាំង៣៦រូប FIFA ក៏កំពុងជំរុញឲ្យអាជ្ញាកណ្តាលជំនួយការវីដេអូ (VARs) ចូលជាផ្នែកមួយនៃការប្រកួតកីឡាលំដាប់ពិភពលោកនេះ ប៉ុន្តែនឹងត្រូវសម្រេចចុងក្រោយនៅខែមីនាឆ្នាំ ២០១៨ ដែលត្រូវការការយល់ព្រមពីគណៈកម្មាធិការសមាគមកីឡាបាល់ទាត់អន្តរជាតិ (IFAB) ជាមុនសិន។
អាជ្ញាកណ្តាលដែលមានឈ្មោះទៅរុស្ស៊ីខែមិថុនាខាងមុខនេះ គឺត្រូវបានជ្រើសរើសមកពី៦ទ្វីបខុសៗគ្នា រួមមានទ្វីបអឺរ៉ុប១០រូប ពីអាមេរិកឡាទីន ៦រូប អាមេរិកកណ្តាល ៦រូប អាស៊ី ៦រូប អាហ្រិក ៦រូប និងអូសេអានី ២រូប។

អ្វីដែលគួរឲ្យគត់សម្គាល់នោះ សម្រាប់អាជ្ញាកណ្តាលមកពីអឺរ៉ុបទាំង១០ប្រទេស FIFA មិនបានកោះហៅអាជ្ញាកណ្តាលមកពីអង់គ្លេសដែលប្រកបអាជីពក្នុងក្របខណ្ឌលីកបាល់ទាត់កំពូលអង់គ្លេសឡើយ។សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ World Cup ដែលរៀបចំឡើងនៅប្រទេសរុស្ស៊ី នឹងចាប់ផ្តើមការប្រកូតពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដែលមាន៣២ប្រទេសចូលរួម។

ខាងក្រោមនេះជាឈ្មោះអាជ្ញាកណ្តាលទាំង ៣៦រូប មកពី៦ទ្វីប ដែលត្រូវមកកាត់សេចក្តីនៅរុស្ស៊ី៖
UEFA (អឺរ៉ុប)
1. Felix Brych (អាល្លឺម៉ង់)
2. Cuneyt Cakir (តួកគី)
3. Sergei Karasev (រុស្ស៊ី)
4. Bjorn Kuipers (ហូឡង់)
5. Antonio Mateu Lahoz (អេស្ប៉ាញ)
6. Szymon Marciniak (ប៉ូឡូញ)
7. Milorad Mazic (សើប៊ី)
8. Gianluca Rocchi (អ៊ីតាលី)
9. Damir Skomina (ស្លូវេនី)
10. Clement Turpin (បារាំង)
1. Felix Brych (អាល្លឺម៉ង់)
2. Cuneyt Cakir (តួកគី)
3. Sergei Karasev (រុស្ស៊ី)
4. Bjorn Kuipers (ហូឡង់)
5. Antonio Mateu Lahoz (អេស្ប៉ាញ)
6. Szymon Marciniak (ប៉ូឡូញ)
7. Milorad Mazic (សើប៊ី)
8. Gianluca Rocchi (អ៊ីតាលី)
9. Damir Skomina (ស្លូវេនី)
10. Clement Turpin (បារាំង)
AFC (អាស៊ី)
1. Fahad Al Mirdasi (អារ៉ាប៊ីសាអូឌីត)
2. Alireza Faghani (អ៊ីរ៉ង់)
3. Ravshan Irmatov (អ៊ូសបេគីស្ថាន)
4. Abdulla Mohamed (អេមីរ៉ាតអារ៉ាប់រួម)
5. Ryuji Sato (ជប៉ុន)
6. Nawaf Shukralla (បារ៉ែន)
1. Fahad Al Mirdasi (អារ៉ាប៊ីសាអូឌីត)
2. Alireza Faghani (អ៊ីរ៉ង់)
3. Ravshan Irmatov (អ៊ូសបេគីស្ថាន)
4. Abdulla Mohamed (អេមីរ៉ាតអារ៉ាប់រួម)
5. Ryuji Sato (ជប៉ុន)
6. Nawaf Shukralla (បារ៉ែន)
CAF (អាហ្វ្រិក)
1. Mehdi Abid Charef (ALG, 1980)
2. Malang Diedhiou (SEN, 1973)
3. Bakary Gassama (GAM, 1979)
4. Ghead Grisha (EGY, 1976)
5. Janny Sikazwe (ZAM, 1979)
6. Bamlak Tessema (ETH, 1980)
1. Mehdi Abid Charef (ALG, 1980)
2. Malang Diedhiou (SEN, 1973)
3. Bakary Gassama (GAM, 1979)
4. Ghead Grisha (EGY, 1976)
5. Janny Sikazwe (ZAM, 1979)
6. Bamlak Tessema (ETH, 1980)
CONCACAF (អាមេរិកកណ្តាល)
1. Joel Aguilar (SLV, 1975)
2. Mark Geiger (USA, 1974)
3. Jair Marrufo (USA, 1977)
4. Ricardo Montero (CRC, 1986)
5. John Pitti (PAN, 1978)
6. Cesar Ramos (MEX, 1983)
1. Joel Aguilar (SLV, 1975)
2. Mark Geiger (USA, 1974)
3. Jair Marrufo (USA, 1977)
4. Ricardo Montero (CRC, 1986)
5. John Pitti (PAN, 1978)
6. Cesar Ramos (MEX, 1983)
CONMEBOL (អាមេរិកឡាទីន)
1. Julio Bascunan (CHI, 1978)
2. Enrique Caceres (PAR, 1974)
3. Andres Cunha (URU, 1976)
4. Nestor Pitana (ARG, 1975)
5. Sandro Ricci (BRA, 1974)
6. Wilmar Roldan (COL, 1980)
1. Julio Bascunan (CHI, 1978)
2. Enrique Caceres (PAR, 1974)
3. Andres Cunha (URU, 1976)
4. Nestor Pitana (ARG, 1975)
5. Sandro Ricci (BRA, 1974)
6. Wilmar Roldan (COL, 1980)
OFC (អូសេអានី)
1. Matthew Conger (NZL, 1978)
2. Norbert Hauata (TAH, 1979)
1. Matthew Conger (NZL, 1978)
2. Norbert Hauata (TAH, 1979)



No comments:
Post a Comment