ads

Ads

Powered by Blogger.
LightBlog

Tuesday, February 27, 2018

ស្រី​ទេវី (Sridevi) តារា​បូលីវូត​ដ៏​ល្បី​របស់​ឥណ្ឌា​គាត់បានស្លាប់ហើយ​ក្នុង​អាយុ​៥៤​ឆ្នាំហើយ!

ស្រី​ទេវី (Sridevi) តារា​បូលីវូត​ដ៏​ល្បី​របស់​ឥណ្ឌា​គាត់បានស្លាប់ហើយ​ក្នុង​អាយុ​៥៤​ឆ្នាំហើយ!


​តារាភាពយន្ត​ជើងចាស់​របស់​ផលិត​បូលីវូត​ដ៏​ល្បីល្បាញ​របស់​ឥណ្ឌា Sridevi Boney Kapoor [​ខ្មែរ​ហៅថា ស្រី​ទេវី​] បានទទួល​មរណភាព​ក្នុង​អាយុ​៥៤​ឆ្នាំ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ នៅ​ទីក្រុង​ឌូ​បៃ​។ នេះ​បើតាម​យោងតាម​ការផ្សាយ​របស់ India Times​។​
Image result for the-famous-indian-bollywood-actor-sridevi-died-at-the-age-of-54
​ស្រី​ទេវី ដែល​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​អស់​រយៈពេល​ជាង​៤​ទសវត្សរ៍​កន្លងមក​នោះ ក៏មាន​ឈ្មោះ​ល្បីល្បាញ​ផងដែរ​នៅ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​១៩៨០ និង​១៩៩០ ។ សារព័ត៌មាន​ឥណ្ឌា បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ស្រី​ទេវី បាន​ទៅ​ចូល​ពិធីមង្គលការ​ក្មួយប្រុស​ឈ្មោះ Mohit Marwah នៅ​ទីក្រុង​ឌូ​បៃ ។ 
Image result for the-famous-indian-bollywood-actor-sridevi-died-at-the-age-of-54
ក្រុមគ្រួសារ​របស់​ស្រី​ទេវី បាន​អះអាង​បឋម​ថា តារាភាពយន្ត​រូបនេះ មាន​បញ្ហា​បេះដូង​ឈប់​ដើរ ឈប់​កន្ត្រាក់ (Cardiac Arrest) ហើយ​បើតាម​ប្រភពពី​ក្រុង​ឌូ​បៃ លិខិត​មរណភាព​បញ្ជាក់ថា នាង​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង (Heart Attack)​។​
​ស្រី​ទេវី បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក Boney Kapoor ដែលជា​ផលិតករ​ភាពយន្ត កាលពី​ឆ្នាំ​១៩៩៦ ហើយ​អ្នក​ទាំងពីរ​មានកូន​ស្រី​ពីរ​នាក់ គឺ Jahnvi និង Khushi​។​
Image result for the-famous-indian-bollywood-actor-sridevi-died-at-the-age-of-54

No comments:

Post a Comment

LightBlog
LightBlog