ads

Ads

Powered by Blogger.
LightBlog

Tuesday, February 27, 2018

ភ្លើងព្រៃ​ឆេះ​រាលដាល ​លេប​ត្របាក់​ផ្ទះ​មួយ​ខ្នង​ឆេះរលីង!...

ករណីភ្លើងព្រៃ​ឆេះ​រាលដាល ឆេះផ្ទះប្រជាពលរដ្ឋ
ឧត្តរមានជ័យៈ  លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ខ្នង​ដែល​មាន​ទំហំ​៩​គុណ​១២​ម៉ែត្រ​សាងសង់​អំពី​ឈើ​ដំបូល​ប្រក​ស្បូវ ជញ្ជាំង​ក្តា ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ហ្មត់​កាលពី​វេលា​ម៉ោង​១១​នឹង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​ថ្ម​ដូន​ហ​នុ​ម៉ា​ន ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។
ម្ចាស់ផ្ទះ​មានឈ្មោះ ឆាំ សុទិន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​ជា​កសិករ បាន​រៀបរាប់​ថា រូប​ខ្លួន​មាន​ប្រពន្ធ​ឈ្មោះ សឿ​ក សា​រឹម អាយុ​៥៥​ឆ្នាំ មានកូន​ប្រុស​ចំនួន​២​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ​មុន​ពេល​កើតហេតុ​ទាំង​២​នាក់​ប្តី​ប្រពន្ធ និង​កូន​ៗ​បាន​ចាក​ចេញពីផ្ទះ​ទៅ​ធ្វើ​ការងារ​រៀង​ៗ​ខ្លួន​ដោយ​បិត​ទ្វារផ្ទះ​ចោល​ហើយ​គេ​បាន​ទូរស័ព្ទ​ប្រាប់​ថា ផ្ទះ​ត្រូវ​បាន​ភ្លើងព្រៃ​រាល​ឆាបឆេះ ខណៈ​មក​ដល់​បាន​ហួសពេល​ទៅ​ហើយ​ម្ចាស់ផ្ទះ​បាន​បញ្ចា​ក់ថា ទំហំ​នៃ​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ស្រូវ​ចំនួន​៣០​បាវ គ្រែ​ដេក​ចំនួន​២ អត្តសញ្ញាណប័ណ្ណ និង​សំបុត្រ​បញ្ជាក់​កំណើត ប្រាក់​រៀល​ចំនួន​៧០​ម៉ឺន​រៀល លើស​ពី​នោះ​ដូច​ជា​សំលៀក​បំពាក់​ជា​ច្រើន​ទៀត។
ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ជប់​គគី​បានឱ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ​គ្រោះ​ដោយ​អគ្គី​ភ័យ​នេះ​កម្លាំង​ប៉ូលិស​រួម​ជាមួយនឹង​ប្រជាពលរដ្ឋ​បាន​ជួយ​អន្តរាគមន៍​ជួយ​ពន្លត់​តែ​ដោយសារ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ពេក​ទើប​មិន​អាច​ជួយ​បាន​ភ្លើង​បាន​ឆាបឆេះ​អស់ទាំង​ស្រុង។
ប្រភពៈ កោះសន្តិភាព

No comments:

Post a Comment

LightBlog
LightBlog